Monday 27 June 2011

ទស្សនវិទូ សូក្រាត



រូបភាពខាងលើ៖លោកសូក្រាតទទួលថ្នំាពុលផឹកជាទោសប្រហារ
ជីវិតក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់់លោក ។
សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្ម
និងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។
សូក្រាតកើតនៅទីក្រុងAthènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារ
ណាស់់ទាល់់តែចៅក្រមទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartes
បានហាមមិនអោយបង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវ
Aristophaneនិយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុ
អាក្រក់់ថាត្រឹមត្រូវល្អ។សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។
ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។
ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោស
ប្រហារជីវិតហើយត្រូវបានប្រហារជីវិត។សូក្រាតមិនចង់់ធ្វើដំណើរ
ឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។លោកចូលចិត្តកីឡា
ណាស់់
។គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធនៅឯAmphipolis
ហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញពីសេះក្នុងចំបំាងមួយនៅឯ
Déliumហើយបានជួយសង្រ្គោះជីវិតXénophon។ខណៈដែលអ្នកក្រុងអាតែន
នំាគ្នារត់់គេចខ្លួនយ៉ាងប្រសាច,សូក្រាតវាយប្រយុទ្ធដកថយយឺតៗហើយ
ដោយស្ងប់់ស្ងាត់់ ហើយងាកក្រោយម្ដងៗដោយត្រៀមខ្លួនរួចជាស្រេច
ដើម្បីវាយរុញច្រានសត្រូវណាដែលបំរុងលោតមកលើរូបលោក។
សូក្រាតជាមនុស្សដាក់់់ទាបខ្លួន មិនវាយឫក ប៉ុន្តែប្រកបដោយ
មោទនភាពចំពោះខ្លួនឯង ៖ថ្ងៃមួយAlcibiade(សិស្សរបស់់លោក)បាន
ប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ។សូក្រាតបាននិយាយ
ទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វ
មកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង,តើប្អូនឯងជឿទេថាបើទទួលយក
ដីធ្លានោះមក,គេមិននិយាយចំអកអោយទេអី?
។ជាញឹកញយ ពេលដែល
សូក្រាតសំលឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ,លោកស្រដីនឹងខ្លួនឯងថា
“ Combien il y en a dont j`ai nul besoin? “ ដែលប្រែថា
តើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវ
ការទាល់់តែសោះ?
លោកសូត្រកាព្យមួយនេះញឹកញាប់់ណាស់់៖
“ Ornements d`argent et de pourpre servent au théâtre ,
non à la vie.”

ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,មិន
សំរាប់់ជីវិតទេ

Aristoteបាននិយាយថាសូក្រាតមានប្រពន្ធពីរគឺXanthippeដែល
បានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺ
Myrtoដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃហើយបានមានកូនពីរនាក់់គឺ
Sophroniques និង Ménéxène។
លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអោយអ្នកដទៃ
តែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោក ហើយមិនដែលបង្គាប់់
លុយពីនរណាម្នាក់់ឡើយ។លោកចូលចិត្តនិយាយថា៖មនុស្សដែលកំពុងឃ្លានបាយ
មិនពិនិត្យមើលទឹកសម្លទេ ហើយមនុស្សដែលស្រេកទឹកក៏
មិនរង់់ចាំអោយគេទៅយកទឹកមកជូននោះដែរ ហើយអ្នកដែលចេះរស់់នៅ
ដោយគ្មានត្រូវការរបស់់របរមិនចំាបាច់់ គឺពិតដូចជាព្រះអាទិទេព។
លោកសូក្រាតអះអាងថា ពេលលំហែគឺជាគុណប្រយោជន៏មួយដ៏ប្រសើរបំផុត
ចំពោះលោកសូក្រាត,គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយ
គុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់
។ភាពសំបូរហូរហៀរ និងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនជាផ្លាកសំគាល់់កិត្តិយសនោះទេ។
គេបានស្នើរយោបល់់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការ ឫ
យ៉ាងណា?
លោកឆ្លើយតបថា៖ ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ
លោកទូន្មានអោយយុវជន យុវនារី ឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់
ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។
ប៉ុន្តែបើឃើញថាខ្លួនឯងរូបអាក្រក់់វិញ សូមបំភ្លេចរឿងហ្នឹងចោលដោយចំណេះដឹងរបស់់ខ្លួនឯង

ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញុំាអាហារនៅឯផ្ទះរបស់់លោក,
ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិនស្រួលក្នុងចិត្ត ។លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី,បើពួកគេមនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។
       ប៉ុន្តែប្រសិនជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំមានកង្វល់់អី្វឡើយ

លោកនិយាយថា
មនុស្សទំាងអស់់រស់់នៅដើម្បីញុំា រីឯលោកវិញញុំាដើម្បីរស់់

អត្ថបទ ទាក់់ទង សូក្រាត ៖ ទស្សនវិជ្ជា របស់់សូក្រាត 
ការអាននៅចំណេះដឹងនៃសាសនាដទៃ  វាជាចំនេះដឹងមួយដែរ  ប៉ុន្តែយើងត្រូវពីចារណាអោយប្រកដ ពីក្នុងចំណេះដឹងនោះជួនកាលធ្វើអោយយើងយល់ច្រឡំដែរ

No comments:

Post a Comment