Monday 27 June 2011

សាសនា ជាអ្វី?


ពាក្យ សាសនាជាពាក្យក្លាយចេញមកពីពាក្យ សាសនៈ បានន័យថា
ពាក្យបណ្ដាំ ឫ ការទូន្មានប្រៀនប្រដៅរបស់់គ្រូអាចារ្យណាមួយក្នុងលោក។
ប៉ុន្តែការបកប្រែប៉ុណ្ណេះ ពុំទាន់់អស់់ន័យសេចក្ដីទេ ព្រោះថាសាសនា
ជាពាក្យមានន័យទូលំទូលាយណាស់់,ពុំអាចមាននិយមន័យប៉ុណ្ណឹងបានឡើយ។
សំរាប់់មនុស្សមួយចំនួនធំ,សាសនាគឺជារបៀបរៀបចំនៃជំនឿ ។គឺជាពិធីគោរព
ឫ សក្ដារៈបូជាចំពោះព្រះអាទិទេព ឫទេវៈ។ចំពោះមនុស្សជាច្រើនផ្សេងទៀត,
សាសនាជាកិច្ចគោរពបូជាព្រះ ឫទេវៈមួយចំនួន។
អ្នកខ្លះ មានសាសនា ដែលពុំមានព្រះ ឫ ទេវៈណាប្រាកដ
សំរាប់់គោរពបូជាទេ។
មនុស្សខ្លះ មានជំនឿសាសនាតាមរបៀបយល់់ឃើញរបស់់ខ្លួន
ឯង គឺថា ជំនឿរបស់់ខ្លួនមិនទាក់់ទង នឹងសាសនាដទៃឡើយ។
ប៉ុន្តែ មនុស្សសឹងទាំងអស់់ដែលមានជំនឿសាសនា គឺមក
ពីគេជឿថាទេវានុភាពជាអ្នកបង្កើតលោក ហើយមានឥទ្ធិពលលើជីវិតរបស់់ខ្លួន។
មនុស្សកាន់់សាសនា មានហេតុផលផ្សេងៗ។មនុស្សភាគច្រើននៅ
ក្នុងពិភពលោក គោរពសាសនា ព្រោះជាកេរ្ត៏មរតកនៃវប្បធម៌,
នៃកុលសម្ព័ន្ធ ឬ គ្រួសាររបស់់ខ្លួន។សាសនាផ្ដល់់អោយមនុស្សជា
ច្រើននូវអារម្មណ៏សុខស្រួល ព្រោះគេជឿថាទេវានុភាព គ្រប់់គ្រងលើខ្លួនគេ។
គេតែងសូមបួងសួងអំណាចទេវៈ អោយជួយ ឬ ការពារ ពួកគេ។
អ្នកខ្លះ ទៀតកាន់់ជំនឿសាសនា ព្រោះតែជឿថាសាសនា
សន្យានឹងជួយសង្រ្គោះពួកគេហើយ ថែមទំាង អោយពួកគេមានសុភមង្គល
ឬ អោយមានសំណាងនិងមានជីវិតល្អប្រសើរឡើងនៅជាតិក្រោយ។
ដូច្នេះយើងឃើញថា សាសនាមានអត្ថន័យទូលំទូលាយណាស់់
មិនមែនត្រឹមតែ ជាពាក្យបណ្ដាំ ឫទូន្មានប្រៀនប្រដៅ
នៃគ្រូអាចារ្យណាមួយនោះប៉ុណ្ណោះទេ ប៉ុន្តែជាជំនឿទូទៅ
លើអំណាចទេវៈ ឬ អាទិទេព ឫ កំលាំងធម្មជាតិនានា។ឬ
ជនជាតិខ្មែរយើង កាលដើមឡើយ ពុំមានជំនឿសាសនាច្បាស់់លាស់់
ណាមួយទេ, ប៉ុន្តែគោរពកំលាំងធម្មជាតិ ឫ វត្ថុសក្ដិសិទ្ធិ ផ្សេងៗ
គឺ គេមានជំនឿលើអំណាចធម្មជាតិ ឫ ទេវៈផ្សេងៗ ដោយយល់់ថា
ធម្មជាតិទំាងឡាយសុទ្ធតែមានព្រលឹង និងកំលាំងសក្ដិសិទ្ធិ ដែលមើលពុំឃើញ។
ការគោរព លើកំឡាំងធម្មជាតិ គេថា គោរពអ្នកតាធម្មជាតិ
ដូចជា អ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់់ អ្នកតាព្រៃភ្នំជាដើម។
ប៉ុន្តែ គេក៏មានការគោរពលើអំណាចមេបាឬ បុព្វបុរសដែលស្លាប់់ទៅហើយ
នៅចំាថែរក្សារនិងផ្ដល់់សេចក្ដីសុខដល់់ពួកគេ។
អ្នកតាតំណាងបុព្វបុរស ឬមេបាមានដូចជា អ្នកតាដំបងដែក
អ្នកតាក្រហមក អ្នកតាឃ្លាំងមឿង។ល។
ក្រៅពីអ្នកតានិយម គេមាន ជំនឿគោរពដល់់ជីដូនជីតាជិតឆ្ងាយ
របស់់ខ្លួន ដែលស្លាប់់ទៅហើយ ហើយដែលអាចផ្ដល់់សេចក្ដីសុខដល់់ពួកគេ។
ជំនឿគោរពបែបនេះ ធ្វើដោយពិធីសែន ម្ហូបអាហារ នៅឱកាសបុណ្យផ្សេងៗ។
ប៉ុន្តែ ការសែនម្ហូបអាហារ ជាពិធីផ្សេងពីការផ្ដល់់ម្ហូបអាហារដល់់
មនុស្សជាទីស្រលាញ់់ដែលទើបនឹងស្លាប់់។អ្នកដែលនៅមានមរណទុក្ខនេះ
ដោយសេចក្ដីស្រលាញ់់ អាណិតស្ដាយ មនុស្សដែលស្លាប់់ទៅថ្មីៗ ទើបរៀបចំម្ហូប
អាហារផ្ដល់់ជូន។
នៅក្នុងលោក មានសាសនារាប់់ពាន់់។សាសនាធំៗមានចំនួនប្រាំបី
តាមលំដាប់់លំដោយនៃកំណើតមានដូចតទៅ៖
សាសនាហ៊្វីស(Judaism) , សាសនាហិណ្ឌូHinduism)
សាសនាព្រះពុទ្ធ(Buddhism), សាសនាកុងជឺ(Confucianism),
សាសនាតៅ (Taoism),សាសនាស៊ីនតូ(Shinto),
សាសានាព្រះយេស៊ូ(Christianity),និងសាសនាអ៊ីស្លាម(Islam)

សាស្រ្តាចារ្យ បែរ៏ម៉ែន បាននិយាយក្នុងសៀវភៅរបស់់លោកឈ្មោះ
A philosphy of religion ថា សាសនាគឺជាខ្សែចំណង
មួយសំរាប់់ចងផ្ជាប់់សត្វលោកជាមួយនឹងវត្ថុសក្ដិសិទ្ធិដ៏មានតំលៃខ្ពង់់ខ្ពស់់បំផុត,
ជាសេចក្ដីស្មោះត្រង់់ចំពោះអំណាចមួយ ឬអំណាចច្រើនដែល
មាននៅក្នុងពិភពលោក ,ជាការរក្សានូវគុណតំលៃចាស់់,ជាការសម្ដែងអោយអ្នកផង
ឃើញនូវសេចក្ដីសមរម្យខាងសម្ព័ន្ធភាពនិងសេចក្ដីស្មោះត្រង់់
ទោះជាដោយពិធីដង្វាយក្ដី ,សម្ដែងនូវឥរិយាបទទន់់ភ្លន់់ក្ដី។
សាស្រ្តាចារ្យសីលធម៌ម្នាក់់ទៀតនិយាយថា សាសនាគឺជា ធម្មរូប,
ជាគ្រឿងឧបករណ៏សំរាប់់គ្រប់់គ្រងមនុស្សអោយរស់់
នៅក្នុងសន្តិភាព,អោយរស់់នៅក្នុងបែបភាពសមសួនជាមនុស្ស។
ទស្សនវិទូ កូតេ ម្នាក់់ឯងមានទស្សនៈថាសាសនា
របស់់មនុស្សលោកទូទៅគឺមនុស្សធម៌ និងយុត្តិធម៌។
លោកបានបញ្ជាក់់ថាធម៌ទំាងពីរប្រការនេះ គឺល័ក្ខគោលសំខាន់់
សំរាប់់ធ្វើអោយជីវិតមនុស្សក្នុងសង្គមដើរទៅដល់់សន្តិភាពជាស្ថាពរ។
អ្នកប្រាជ្ញ ជាច្រើនផ្សេងទៀត មានសេចក្ដីយល់់ឃើញថា
សាសនាគឺជាប្រភពនៃចរិយាធម៌,ជាប្រភពនៃទំនៀមទំលាប់់
ប្រពៃណីដ៏ល្អទំាងឡាយ។ហេតុនេះ ឃើញថា សាសនា
អាចបកប្រែបានន័យទូលំទូលាយហើយ
ការនំាមកនូវសេចក្ដីបកប្រែខាងលើនេះ ក៏ល្មមអោយយើងបានភ្លឺថ្លា
គំនិតខ្លះៗអំពីសាសនា។រីឯអំពីកំណើត របស់់សាសនា
វិញ យើងដឹងឮថា មនុស្សជាអ្នកបង្កើត គឺថា ដោយមនុស្សម្នាក់់ជា
អ្នកដឹកនំា ឫ ដោយមនុស្សទំាងឡាយជាកុលសម្ព័ន្ធ
ហើយដែលបានសាសយភាយទូទៅ។ឧទាហរណ៏សំរាប់់ករណីទី១៖
សាសនាព្រះពុទ្ធ ត្រូវបានព្រះពុទ្ធបង្កើតឡើង នៅក្នុងឆ្នំា៥៤៣ មុនគ.ស។
ឧទាហរណ៏សំរាប់់ករណីទី២៖ សាសនាហិណ្ឌូ ឫ សាសនាព្រាហ្ម
តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត បានត្រូវនំាចូលប្រទេសឥណ្ឌា
ដោយពួកអារ្យ(Arya)។កាលពីដើម ជនជាតិអារ្យ បានរស់់នៅ
ត្រង់់ភូមិភាគCaucaseនិងខ្ពង់់រាប Pamir បន្ទាប់់មក
បានចូលលុកលុយប្រទេសអឺរ៉ុបមួយផ្នែក និងមួយផ្នែកទៀត
ចូលលុកលុយប្រទេសឥណ្ឌាខាងជើង ប្រមាណជាក្នុងឆ្នាំ១៥០០ មុន គ.ស។
ដូចនេះហើយ បានជា គេចាត់់ទុកពយកអារ្យជាបុព្វបុរស
នៃអំបូរ ឥណ្ឌា-អឺរ៉ុប។​នៅប្រទេសឥណ្ឌា ពួកទ្រាវិឌ(Dravidians)
ដែលជាម្ចាស់់ស្រុក បានខំតស៊ូច្បាំងណាស់់ដែរនឹងពួកអារ្យ ប៉ុន្តែនៅតែទទួលបរាជ័យ
ព្រោះពួកអារ្យមានគ្រឿងចំបាំងជំនាញៗជាង។
ទីបំផុត ពួកអារ្យ ក៏ចូលមកគ្រប់់គ្រងលើពួកទ្រាវិឌ ហើយចាប់់ផ្ដើមផ្សាយ
លិទ្ធិសាសនារបស់់ខ្លួនតំាងពីពេលនោះមក។លិទ្ធិសាសនានេះ មានសរសេរនៅ
ក្នុងសៀវភៅវេទ (Veda)។សម័យ នោះ គឺជាសម័យវេទនិយម
ព្រោះក្នុងលិទ្ធិសាសនា គេគោរពព្រះអាទិទេព ជាអ្នកបង្កើតលោក
ផ្សេងពីព្រះព្រហ្ម។ព្រះព្រហ្ម ក្នុងសម័យនោះ គ្រាន់់តែជាទេវៈរាយរងប៉ុណ្ណោះ។​
បន្ទាប់់មក ប្រហែលជាក្នុងឆ្នំា៥៥០ មុន គ.ស ទើបគេចាប់់ផ្ដើម ជឿ លើ
ព្រះព្រហ្ម ជាអ្នកសាងលោក គឺក្រោយ ពេលដែល ពួកព្រាហ្ម
បានសរសេរសៀវភៅមួយឈ្មោះថាBrahmanas។
សៀវភៅនេះពន្យល់់យល់់អំពីព្រះគម្ពីហិណ្ឌូផ្សេងទៀត ហើយ បង្ហាញ
ប្រាប់់អំពីវិធីគោរពបូជាព្រះ និង អំពីការប្រតិប័ត្រធម៌។
គឺពួកព្រាហ្ម នេះហើយដែល នំាគោរពបូជាព្រះព្រហ្មជាអាទិទេពធំជាងគេបង្អស់់។
ហេតុនេះ សាសនា ដែលគេ គោរពនេះហៅថា សាសនាព្រាហ្ម។
ដែលថាសាសនាបង្កើតឡើងដោយកុលសម្ព័ន្ធ នោះ គឺមកពី
មិនដឹងថានរណាជាអ្នកបង្កើតសាសនា ដូចសាសនាព្រះពុទ្ធ
សាសនាព្រះយេស៊ូ ជាដើម។ពួកអារ្យដែលបាននំាព្រាហ្មសាសនា
ចូលមកទឹកដីឥណ្ឌា តើពួកគេមានបាន
សាសនាព្រាហ្មនោះមកពីណា?ឫ បង្កើតដោយខ្លួនឯង ?
ប៉ុន្តែ សួរថា អ្នកណានំាគំណិតបង្កើតឡើង?ឫ ពួកគេ មានគំនិត
បង្កើតសាសនានេះព្រមគ្នាឡើង?អតីតកាលពិតជាមាន
អាថ៌កំបំាងច្រើនណាស់់។យើងពុំអាចដឹងថាពួកអារ្យជាអ្នកបង្កើត
ព្រាហ្មសាសនា ឫ ក៏មិន។ តើ យើង អាច សួរដូច្នេះបានទេថា
ពួកអារ្យមានព្រះមែន ទើប បានជាគេ ណំាគ្នាគោរពព្រះរបស់់គេ?
ឫ បានន័យថា មានព្រះពិត ទើប ពួកអារ្យនំាគ្នាគោរពបូជា រួចមក
នំាគ្នារៀបចំបង្កើតសាសនានេះឡើង ដូចដែលសាសនាហ៊្វីស
(Judaism) ដែលបង្កើតឡើងដោយAbrahamដែលជាបិតានៃជនជាតិនេះ
ហើយដែលព្រះបានបង្ហាញអោយឃើញ និងដឹកនំាជីវិតពួកគេ?។
បើដូច្នេះ មែន នោះនឹងត្រូវរូបមន្តមួយដូចនេះ៖ មាន…ទើប។
ឧទាហរណ៏៖ មានគ្រូ បង្រៀន ទើបសិស្សចេះ
មានភ្លើងឆេះ ទើបមានផ្សែង មានខ្យល់់អុកស៊ីហ្សែន
ទើបអាចរស់់បាន។ល។នៅក្នុងអតីតកាល បើគេថយក្រោយ
ចេះតែថយក្រោយកាន់់តែជ្រៅ គេកាន់់តែមានអាថ៌កំបាំងដ៏ច្រើន។
គេមិនត្រូវសិក្សាអំពីអតីតកាលដោយការស្មានៗនោះទេ
គេត្រូវរកភស្តុតាងថែមទៀត ព្រោះការកាត់់ស្មានទោះដោយប្រាជ្ញាក៏អាចនឹងមិន
សមហេតុផលជានិច្ចដែរ។អតីតកាលប្រកបដោយអាថ៌កំបាំងណាស់់
ដូច្នេះ គេក៏គងពិបាកណាស់់ដែរក្នុងការសិក្សា។ការពិត
មិនអាចសំដែងចំពោះមុខមនុស្សយើងបានគ្រប់់គ្នាទេ
គឺបានត្រឹមតែចំពោះមុខមនុស្សមួយចំនួនតូច ក៏ល្មមហើយ។ម្យ៉ាងទៀត
ការពិតតូចក៏ដូចជាករពិតធំដែរ ព្រោះជាការពិត។ការពិតតូច
ជាទ្វារ បើកចំហរទៅរកការពិតធំ។ក្នុងលោកយើងនេះ
មានអព្ភូតហេតុធម្មជាតិច្រើនណាស់់ ដែលគេមិនអាចពន្យល់់បាន ឬ បកស្រាយបាន
គឺថាហួសវិស័យធម្មជាតិដែលវិទ្យាសាស្រ្ត មិនអាចសិក្សាបាន
និងពន្យល់់បាន។វិទ្យាសាស្រ្ត ចាប់់អារម្មណ៍ ជាពិសេសតែនឹងអ្វីដែល
អាចទាញយកប្រយោជន៏បាន ដើម្បីបំពេញសេចក្ដីត្រូវការនៃមនុស្ស
លោកអោយទាន់់សម័យ។ហេតុនេះ ឃើញថា សាសនាភាគច្រើន
មានអាថ៌កំបាំង គឺថាកើតមកពីអាថ៌កំបំាង។ប៉ុន្តែ អាថ៌កំបំាងជាអ្វី?
គឺជារឿងរ៉ាដែលគេមិនដឹងមិនយល់់ និងមិនអាចរកឃើញដើមហេតុបាន។
សាសនាគឺជាជំនឿមួយបែបរបស់មនុស្សជាតិ  អ្នកស្វែងរកសុខតែងតែរកផ្លូវធម្ម រីអ្នកសង្ស័យស្វែងរកការសប្បាយតែម្យ៉ាង។

No comments:

Post a Comment