Monday 27 June 2011

ទស្សនវិជ្ជាជាអ្វី?


ភាសាបារាំងថា philosophie = philo+ sophieដែលមានន័យថា
ស្រលាញ់់ + គតិបណ្ឌិត។ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់
សម្ដេចសង្ឃជួន ណាតប្រែថា ៖ វិជ្ជាដែលកើតឡើងដោយទស្សនៈ,
វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗនិងបុព្វហេតុផ្សេងៗឫអំពីជិវិត
សត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរ ពិតជាមានការឆ្គងពីន័យដើម
នៃពាក្យ philosophie ដែល មានដើមកំណើតយ៉ាងប្រាកដឡើង
នៅប្រទេសក្រិកបុរាណ ក្នុងសតវត្សទីប្រាំ មុនគ្រឹស្ទសករាជ។
តើទស្សនវីជ្ជាជាវិជ្ជាដែលកើតចេញមកពីទស្សនៈ?
ឫក៏ទស្សនៈកើតចេញមកពីវិជ្ជា? ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ?
ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?កាលដែលខ្មែរយើង ប្រែពាក្យ
philosophieថា ទស្សនវិជ្ជា ដូចជាមិនទំនងទេព្រោះ បើពិនិត្យ
មើលន័យដើមរបស់់ពាក្យនោះគឺខុសគ្នា…ចឹងយើងថាscience des opinions
ឫ sciencedes points de vue ក៏បានដែរ ព្រោះថា science=វិជ្ជា
រីឯopinions ប្រែថា មតិ ឫ ទស្សនៈ។ទោះបីយ៉ាងណា ទស្សនវិជ្ជា
ក៏យើងអាចយល់់ន័យបានដែល ពីព្រោះទស្សនវិជ្ជា ជាវិជ្ជាមួយ
ដែលបង្រៀនសិស្សអោយសិក្សាគំនិត ឫ ទស្សនៈផ្សេងៗ របស់់
អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោកដែលមានមិនដូចគ្នា ទៅតាមជំនឿ ឬ
ការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។តាមដោយពិត philosophie
គឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ ឫចូលចិត្ត គតិបណ្ឌិតដែល
ជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញ ហើយពាក្យ ហ្នឹងពិតជាបានចាប់់កំណើត
ចេញមកពីប្រទេសក្រិកបុរាណដែលកកើតទស្សនៈវិទូមុនគេ ហើយ
ដែលមានទស្សនវិទូគឺលោក ប្លា តុង(Platon)ដែលជាមហាទស្សនៈវិទូ
មានកត្តិនាមល្បីល្បាញ កោតសរសើរនិងគោរពជាងគេទាំងអស់់
ក្នុងបណ្ដាទស្សនវិទូទាំងឡាយនៅបស្ចិមប្រទេស។ទស្សនវិទូ និង
អ្នកគណិតសាស្រ្ត អង់់គ្លេសម្នាក់់ឈ្មោះAlfred North whitehead
បាននិយាយពីលោកប្លាតុងថាប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាបស្ចិមប្រទេស
គ្រាន់់តែជាសេរ៊ីលេខយោង(footnote)ទៅនឹងលោកប្លាតុងតែប៉ុណ្ណោះ។
ចំណែកឯកវី និងទស្សនវិទូ Ralph Waldo Emersonបាននិយាយ
ពីលោកប្លាតុងថា ៖ប្លាតុង គឺ ទស្សនវិជ្ជា ហើយទស្សនវិជ្ជា គឺ
ប្លាតុង( Plato is Philosophy ,and philosophy Plato.)
ហើយថា ចេញពីលោកប្លាតុង គឺរឿងរ៉ាវទាំងអស់់ដែលនៅតែត្រូវ
បានសរសេរ និងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ។ចឹងចង់់ដឹងណាស់់ថា
ទស្សនវិជ្ជា មានដើមកំណើតយ៉ាងម៉េច?ដើម្បីអ្វី? ហេតុអ្វីស្រលាញ់់ទស្សនវិជ្ជា?
មានអាថ៌កំបាំងអ្វីដែលនាំអោយទស្សនវិជ្ជាត្រូវបានអ្នកប្រាជ្ញទាំងឡាយ
ក្នុងលោករស្រលាញ់់រាប់់អាន?ឬក៏ថាទស្សនវិជ្ជាជាដំណើរការនៃការស្វែងរក ការពិត ?
តាមពិត ទស្សនវិជ្ជាមិនមែនត្រឹមតែជាដំណើរការស្វែងរកការពិតប៉ុណ្ណោះទេ
ថែមទាំងជាការត្រូវរស់់នៅក្នុងការពិតទៀត។ដូច្នេះ ទស្សនវិទូទាំងអស់់
យល់់ឃើញការពិតហើយត្រូវតែរស់់ក្នុងការពិតផងដែរ ទើបមានឈ្មោះថា
ទស្សនវិទូ តួយ៉ាងដូចជាលោកសូក្រាតការដែលបានយល់់ដឹង
ការពិតយ៉ាងណាហើយ លោកបញ្ចូលជីវិតលោកក្នុងការពិតនោះទៀត…
មិនមាននរណាអាចបង្វែងលោកចេញពីគំនិតយល់់ឃើញរបស់់
លោកបានឡើយ..លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់
ដែលអោយភាពគ្មានតំលៃអ្វីសំខាន់់ចំពោះជីវិត នូវរបស់់ទាំងឡាយ
ណាដែលលោកមើលឃើញថាបានត្រឹមតែបំរើចក្ខុ គ្រាន់់តែល្អមើល
តែមិនបានចិញ្ចឹមជីវិត ដូចឃ្លាមួយលោកបានពោលខ្លួនឯងឡើង
ពេលកំពុងសំលឹងមើលគំនរឥវ៉ាន់់ដែលគេលក់់ដូរនៅទីផ្សារ យ៉ាងដូច្នេះ៖
តើមានរបស់់របរប៉ុន្មានទៅ ដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ
?លោកឧស្សាហ៏សូត្រកាព្យមួយដូចនេះ ៖
គ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់បំរើសំរាប់់សំដែងល្ខោន
តែមិនសំរាប់់ចិញ្ចឹមជីវិតឡើយ។ប៉ុន្តែ ទស្សនវិជ្ជា ទោះបីថា
ជាការស្វែងរកការពិតចឹងមែនហើយ តែមិនបានន័យថា
មានការពិតជាកម្មសិទ្ធនោះទេហើយដោយហេតុថា ទស្សនវិទូ
មានន័យថាជាអ្នកស្រឡាញ់់រាប់់អានការពិត ដូច្នេះជាអ្នកដែលមិនចាំបាច់់
ជាមនុស្សមានវិជ្ជាអ្វីនោះទេ philosophe est ,par opposition à celui qui
possédant le savoir qui se nommesavant, nommé aimant du savoir
ដែលប្រែថា ទស្សនវិទូ ផ្ទុយពីអ្នកដែលមានចំណេះដឹង ដែលគេ
ហៅថាអ្នកប្រាជ្ញ,មាននាមថា អ្នកដែលស្រលាញ់់ចំណេះដឹង។
ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើនបែរជាថាទស្សនវិទូគឺជាអ្នកប្រាជ្ញា
មានចំណេះដឹងជ្រៅជ្រះ មានទ្រឹស្ដីល្អត្រឹមត្រូវ ដែលគួររៀនសូត្រតាម។
មិនអញ្ចឹង,ទស្សនវិជ្ជា គឺជាការស្រលាញ់់ចំណេះដឹងការស្រលាញ់់
គតិបណ្ឌិតដែលមនុស្សទាំងចាស់់ទាំងក្មេងអាចរៀនបាន អាចរាប់់អាន
ឫស្រលាញ់់ចូលចិត្ត គ្មានកំណត់ព្រំដែន។ជាពិសេសអំពីលក្ខណៈ
និងអត្ថន័យនៃជីវិត តែក៏មានន័យមួយទៀតដែរថា ជាប្រព័ន្ធនៃ
ការស្វែរកចំណេះដឹងដូចគេថាមនុស្សមា្នក់់នេះ គ្មានទស្សនវិជ្ជាសោះ!
ដែលមានន័យថាមិនមានដំរេះអំពីប្រព័ន្ធខាងលើហ្នឹង។
ក្នុងវចនានុក្រមបារាំងមួយបានបកន័យថា ទស្សនវិជ្ជាគឺជាសាខាមួយ
នៃវិជ្ជាឫចំណេះដឹងដែលសិក្សាអំពីគោលការណ៏និងហេតុផល និង
គោលការណ៏នៃសិលធម៌។ន័យមួយទៀតថា ជាការស្រាវជ្រាវ
នៃគោលការណ៏ដែលនាំបង្កើតបានវិទ្យាសាស្រ្ត។
គឺជាការជំនឿមួយរបស់មនុស្សេជាតិ  គេតែងស្រមៃថានិងអាចមើល ឃើញស្តាប់សម្លេង ធ្វើបាន អាចនិយាយថា ជំនឿរបស់គេគ្មានព្រំដែនកំណត់  ។

No comments:

Post a Comment