Monday 27 June 2011

ទស្សនវិទូ ប្លាតុង

 
លោកគ្រូ ប្លាតុង និង សិស្ស អារីស្តូត………………………
…………………… ប្លាតុង (៤២៨ – ៣៤៧ មុន គ.ស)……………………..
ប្លាតុងមានឪពុកឈ្មោះAriston និងម្ដាយឈ្មោះPérictioné។
លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា
មួយSolon,អ្នកតែងច្បាប់់និងតែងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង
បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមាន
បងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់Callaischosហើយ Critias ដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិប
ហៅថាTrentes,និងGlaucon បន្តមកទៀតCharmide និង
Périctioné ដែលបានរៀបការជាមួយAristonហើយបង្កើតPlaton
មកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេ
ថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylos
ជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។
Speusippeនៅក្នុងសៀវភៅ Le banquet de Platon, Cléarque នៅក្នុងសៀវភៅÉloge de Platon ហើយនិងAnaxilédès ក្នុងសៀវភៅTraité de la philosophieភាគពីរ បាន
និយាយរៀបរាប់់រឿងមួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictioné
ទើបធំពេញវ័យក្រមុំ,Aristonចង់់ចាប់់រំលោភ ប៉ុន្តែក៏បានឃើញមុខអាទិទេព
Apollonចេញមកជួយសង្រ្គោះPérictionéហើយថែរក្សានាងអោយនៅ
ព្រហ្មចារីរហូតទាល់់ដល់់ពេលសំរាលកូនប្លាតុងមកនៅថ្ងៃទី៧ឧសភា
ជាថ្ងៃខួបកំណើតរបស់់Apollonនៅឯក្រុងDelphes។Hermippe និយាយថា ប្លាតុង បានទទួលមរណភាពក្នុងពិធិជប់់លៀង
អាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែ
ប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysos ហើយក្រោយ
ពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទំាងអស់់
ដែលលោកបានសរសេរ ដោយនិយាយឡើងថា៖
Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តំាងពី
កាលនោះមកគឺនៅអាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់
សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំ
មានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិត ដោយសារថាសតិចងចាំ
គឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឫគ្មានចលនា) ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល
ស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិង
គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង
; សម្ផស្សស្អាត,រូបរាងល្អ,
សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ
; មិត្តភក្ដិ,
សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ

ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ
គ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។
គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត
ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី
ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី
ពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទ និងភពនៃប្រព័ន្ធព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បី
អោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖

១_មិត្តភាពដែលកើតមកមានពីធម្មជាតិ
២_មិត្តភាពដែលកើតមកមានពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពុកម្ដាយនិង
កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។
មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។
រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល
អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។
ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ
មិត្តភាពនៃសេចក្ដីស្រលាញ់់។
ពាក្យពេចន៍នៅក្នុងសាសនានិមួយៗមានការទួន្មានយ៉ាងប្រសើរ ចំពោះខ្មែរយើងគឺនិយមរាប់កាន់ព្រះពុទ្ធសាសនា  តែបើខ្មែរខ្លះកាន់សាសនាដទៃនោះគឺរឿងមួយគួរអោយឆ្ងល់ណាស់។

No comments:

Post a Comment